អំពី​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ (CTIP)

គាំទ្រ​ទាំងស្រុង​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការ វីនរ៉ក អន្តរជាតិ និង​ដៃគូ​របស់​ខ្លួន​មាន​ដូចជា​ គណៈកម្មការ​យុត្តិធម៌​អន្តរជាតិ (IJM) និង អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ (OI), នឹង​ជំរុញ​ការ​គោរព​សិទ្ធិមនុស្ស​ដោយ​ការ​កែលំអ​ប្រព័ន្ធ​ដើម្បី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា (CTIP) តាមគម្រោងរយៈពេល៤ ឆ្នាំ ដែល​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចម្រុះ សព្វ​ជ្រុងជ្រោយ ដែល​បង្កើន​សមត្ថភាព​សហគមន៍ និង​អ្នក​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ការ​សម្របសម្រួល​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍។ មាន​បទពិសោធន៍​ ជិត​១៧​ឆ្នាំ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស​នៅ​ជុំវិញ​ពិភពលោក​ យុទ្ធសាស្ត្រ​របស់​អង្គការ​វីនរ៉ក គឺ​រារាំង​ដំណើរការ​សកម្មភាព​ជួញដូរ​មនុស្ស តាមរយៈ ការ​កសាង​​សមត្ថភាព​នៅ​ថ្នាក់​មូលដ្ឋាន​ដើម្បីបង្ការ​អំពើ​ជួញដូរ​មនុស្ស បង្កើន​សិទ្ធ​អំណាច​​ និង​គាំពារ​ជន​ចំណាក​ស្រុក​ និង ជន​ងាយ​រងគ្រោះ​ កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ និង​គាំទ្រ ដំណើរការ​ផ្ដន្ទាទោស​ដល់​ជនល្មើស។ ​ផ្ដល់​សិទ្ធិអំណាច​ និង​ការ​ការពារ​ជន​ចំណាកស្រុក​ និង​នៅ​ប្រឈម​នឹង​ហានិភ័យ​ចំនួន​ប្រជាជន​ ការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ និង​គាំទ្រ​ដល់​ការ​កាត់ទោស​ជនល្មើស​។ គម្រោងCTIP នឹង​បង្កើត​មាគ៌ា​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ចាក់ចេញ​ ​ចំណាត់ថ្នាក់​លេខ ២ ក្នុង​បញ្ជី​តាមដាន​នៅក្នុង​របាយការណ៍ ស្ដីពី​ការជួញដូរ​មនុស្ស របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​

យុទ្ធសាស្ត្រ​របស់​អង្គការ វីរ៉ក​ បាន​បង្កើត​ឡើង​ដោយ​ផ្អែក​បទពិសោធន៍​ជោគជ័យ និង​មេរៀន​ល្អ​ៗ ដែល​បាន​ស្វែងយល់​ពី​ការអនុវត្ត​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​​ដំណាក់​មុន​ដែល​ក្រប​ដណ្ដប់​​លើ​ចំណុច​គោល​បី​ធំ​ៗ៖

. CTIP នឹង​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​ ដើម្បី​បង្ការ​អំពើ​ជួញដូរ​មនុស្ស​ ដោយ ផ្ដល់​នូវ ជម្រើស​សំបូរ​បែប​លើ​មធ្យោបាយ​រក​ប្រាក់ចំណូល​​​ ដែល​កាត់​បន្ថយ​ការ​រំពឹង​លើ​ការងារ​កសិកម្ម​តាម​រដូវ​ និង​ផ្ដល់​ការ​អប់រំ​ដល់​បុគ្គល​ទាំងឡាយ​​អំពី​ចំណាក់​ស្រុក​ប្រកប​ដោយ សុវត្ថិភាព ដោយ​ផ្ដោត​លើ ការ​ផ្សារភ្ជាប់​ការ​ចូលរួម​ និង​ចលនា​របស់​យុវជន​។

. វិធីសាស្ត្រ​ដឹកនាំ និង​ណែនាំ​ក្នុង​ស្រុក នឹង​បង្កើត ដំណោះស្រាយ ដែល​ត្រូវ​បាន​តម្រង់​ទិស​ ដែល​នឹង​ឆ្លើយតប​នឹង​តម្រូវការ​របស់​សហគមន៍ និង​ការ​កសាង​បណ្ដាញ​សុវត្ថិភាព​ដើម្បី​ការ​ពារ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ និង​ប្រជាជន​ដែល​មាន​ជីវភាព​ខ្វះមុខខ្វះក្រោយ​ និង​បង្កើន​ការ​ទទួល​បាន នូវ​សេវា​ដែល​អាច​ប្រើប្រាស់​បាន​ប្រកប​ដោយគុណភាព។

. គម្រោងCTIP នឹង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ផ្ដល់​ជំនួយ​បច្ចេកទេស​ដើម្បី​បង្ហាញ​​អនុសាសន៍​លើ​របាយការណ៍​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​​ដូចជា​បង្កើន​ការ​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​ និង​ធនធាន​លើ​​ ការ​អនុវត្ត​ និង​ត្រួតពិនិត្យ​គោលនយោបាយ និង​ការ​លើក​កម្ពស់​ការ​កាត់​ទោស​ជន​ដៃដល់​។

Advertisements