ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បើក​គម្រោង​ថ្មី​របស់​USAID ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

US-Ambassador

25 ខែ​កុម្ភៈ៖ ឯកឧត្ដមWilliam A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​បើក​គម្រោង​រយៈពេល​បួន​ឆ្នាំ​ថ្មី​មួយ របស់​ទីភ្នាក់ងារ​អាមេរិក​ដើម្បី​អភិវឌ្ឍអន្តរជាតិ​ (USAID) ឈ្មោះថា គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ (CTIP) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ នៅ​ក្នុង កម្មវិធី សន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្រោម​អធិបតីភាព​ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស(...)

ឆ្លៀត​ឱកាស​ក្នុង​ព្រឹត្តិការណ៍​សំខាន់​នេះ Heidt ថ្លែង​ថា ខ្ញុំ​មាន​សេចក្តីរីករាយ​ក្នុង​ការ​ប្រកាស​ទំព័រ​ចុងក្រោយ​បំផុត​ នៃ​កិច្ច​សហប្រតិបត្តិការ​ របស់​យើង លើ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ក្រោម​ជំនួយ​ពី USAID គាត់​បាន​បន្ថែម​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ កម្មវិធី CTIP នឹង​ធ្វើ​ការ​លើ​ឫសគល់​នៃ​បញ្ហា ដែល​បង្ក​ឡើង​ពី​កង្វះ​នៃ​ការអប់រំ និង​ឱកាស​បង្កើន​សេដ្ឋកិច្ច​ ដែល​រុញ​មនុស្ស​ទៅ ក្នុង​ស្ថានភាព​ ដែល​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​ ។ លោក​បាន​ពន្យល់​ថា កម្មវិធី​នេះ​នឹង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ឱកាស​ការងារ​ដែល​អាច​សម្រេច​បាន​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ទៅ​នឹង​ការ​ជួញដូរ​មនុស្ស​»

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​សង្កត់​ធ្ងន់​ថា កម្មវិធី​នេះ​នឹង​គាំទ្រ​ដល់ [ការ​អនុវត្ត​នៃ] ផែនការ​ជាតិ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​

សម្ដេច​ក្រឡាហោម ស​ ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​ជួញដូរ​ប្រឆាំង​ (NCCT) បាន​គូស​បញ្ជាក់​ក្នុង​សុន្ទរកថា​ ថា​មាន​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ទើប​អាច​ដោះស្រាយ​បញ្ហា​ជួញ​ដូរ​មនុស្ស​។ សម្ដេច​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ ចំពោះ​ការ​គាំទ្រ​ដែល​ផ្ដល់​ដោយ​ទីភ្នាក់ងារ​ USAID និង​អង្គការ​ វីនរ៉ក ព្រមទាំង​ដៃគូ​ផ្សេងទៀត​ចំពោះ​ការ​ចូលរួម​ចំណែក​ដើម្បី​​បង្កើត​គោលការណ៍​ណែនាំ​ ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ ជន​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ និង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស។

ឯកឧត្ដមHeidtសម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​ របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ក្នុង​ការ​បន្ត​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ មនុស្ស​ដោយ​លើក​ឡើង​ថា​ ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល 15 ឆ្នាំ​កន្លង​មកនេះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​»។ ជា​ចុងក្រោយ​លោក​បាន​បន្ថែម​ថា ក្តី​សង្ឃឹម​របស់​យើង​គឺ​ថា​ថ្ងៃណាមួយ​ នៅ​ពេល ដែល​ប្រជាជន​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែងរក​ការងារ​ថ្មី​ធ្វើ​ ពួក​គេ​អាច​ធ្វើ​បាន​ដោយ​សុវត្ថិភាព និង​ស្របច្បាប់​ និង​ធ្វើការ និង​រស់​នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​ ដោយ​គ្មាន​ភាព​ភ័យខ្លាច​ពី​ការ​ជួញដូរ​ “៕

Advertisements