ពិធី​ប្រកាស​ជា​ផ្លូវការ​ នូវ​គោលការណ៍​ណែនាំ​ ស្ដីពី ​បែបបទ​ និង​នីតិវិធី​នៃ​ការ​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​

២៥ ខែ​កុម្ភៈ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធានគណ:កម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស(...) បាន​ប្រកាស​ដាក់ឲ្យ​​ប្រើប្រាស់​ជា​ផ្លូវការ​នូវ គោលការណ៍​ណែនាំ​សម្រាប់​ទម្រង់​ និង​នីតិវិធី​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​សម្រាប់ ផ្ដល់​សេវា​សមរម្យ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ។

គោលការណ៍​ណែនាំ​នេះ​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​មាន​ស្រាប់​ក្នុង​ការ​ កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​។ វា​នឹង​ជួយ​ផ្សារភ្ជាប់​ជន​ ដែល​រស់រាន​ពី​ការ​ជួញដូរ​ឲ្យ​ទទួល​បាន​សេវា​ជំនួយ​សមស្រប​។ អង្គការ​ទាំងឡាយ​ដែល​ធ្វើ​ការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រើ​គោលការណ៍​ណែនាំ​ទាំងនេះ​ ដែល​នឹង​ជួយ​បង្កើត​ស្តង់ដារ​នៅ​ក្នុង​តំបន់​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស​ និង លើក​កម្ពស់​ការ​សម្របសម្រួល និង​ការ​គាំទ្រ​សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​។ លោក​ជំទាវ​ ជូ ប៊ុនអេង រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ ​... បាន​មាន​ប្រសាសន៍​ ថា​ការ​អនុវត្ត​គោលការណ៍​ណែនាំ​នេះ​នឹង​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ របស់​មន្ត្រី​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​ការ​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ លោក​ជំទាវ​បាន​គូស​បញ្ជាក់​ថា​គោលការណ៍​ណែនាំ​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ កំណត់​អត្តសញ្ញាណ​របស់​ជនរងគ្រោះ ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​កំណត់​អត្តសញ្ញាណ​ជន​ដៃដល់​ និង​បង្ការ​មនុស្ស​ដែល​ងាយ​រងគ្រោះ​ពី​ការ​ជួញដូរ។

លោកជំទាវ ជូ ប៊ុនអេង បាន​ពន្យល់​ថា​ក្រសួង​សង្គមកិច្ច​បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្នុង​ការ​បង្កើត​គោលការណ៍​ណែនាំ រីឯ​គណៈកម្មាធិការ​ជាតិ​បាន​ត្រួត​ពិនិត្យ​ និង​ធ្វើ​សេចក្ដី​សម្រេច​ លើ ឯកសារ ដែល​ត្រូវ​បាន​រៀប​ចំ​តាម​រយៈ​ការ​ពិគ្រោះ យោបល់ ជា​ច្រើន​ផង​ដែរ​។ ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​រួមចំណែក​ក្នុង​កិច្ច​ការងារ​រួម​នេះ ដោយ​បាន​ផ្ដល់ ការ​គាំទ្រ ទាំង​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ ជា​ចម្បង​ពី​ គម្រោង​សកម្មភាព​អង្គការ​សហប្រជាជាតិ​ដើម្បី​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស (UN-ACT) និង​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ របស់ USAID

ឯកឧត្ដម William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា គោលការណ៍​ណែនាំ​ថ្មី​នឹង ជំរុញ​ការ​យល់ដឹង​ ជន​ចំណាកស្រុក ដែល
ជា​ជន​រង​គ្រោះ​នៃ​អំពើ​ជួញដូរ​ នឹង​ជួយ​រដ្ឋាភិបាល​ និង​ដៃគូ​របស់​ខ្លួន​យល់​ដឹង​ពី​ទំហំ​នៃ​បណ្តាញ​ជួញដូរ​កម្លាំង​ពលកម្ម​ និង​ឱ្យ​រដ្ឋាភិបាល​អាច​ណែនាំ​ជនរងគ្រោះ​ នៃ​ការ​ជួញដូរ​ដើម្បី​ទទួល​បាន​សេវា​សង្គម​ដែល​សមស្រប​»។ លោក​បាន​សម្ដែង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បន្ត​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​។

សម្ដេច​ ស ខេង ប្រធានគណ:កម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស(...) បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ទី​ភ្នាក់ងារ​ USAID និង​អង្គការ​វីនរ៉ក ក៏​ដូចជា​ដៃគូ​ផ្សេង​ៗទៀត ចំពោះ​ការ​ចូលរួម​ ចំណែក​ដើម្បី​បង្កើត​គោលការណ៍​ណែនាំ​នេះ និង​ធ្វើ​ការងារ​ដោយ​ផ្ដោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។​ សម្ដេច បាន​បញ្ចប់​ដោយ​មាន​ប្រសាសន៍​ ថា​គណៈកម្មាធិការ​ជាតិ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ និង​កិច្ច​សហការ​ជាមួយ​ដៃគូ​ទាំងអស់​ដើម្បី​ធ្វើការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

Advertisements