គម្រោង CTIP បាន​កៀរគរ​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ ភីស ខ័រ សហរដ្ឋអាមេរិក​ដើម្បី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​មួយ​នៅ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្នុង​កម្រិត​សហគមន៍

នៅ​ថ្ងៃ​ទី 9 ខែ​កុម្ភៈ៖ គម្រោង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ (CTIP) របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ (USAID) ផ្ដល់​នូវ​ការ​បណ្ដុះបណ្ដាល​លើ​ការ​ជួញដូរ​មនុស្ស​ដល់​អ្នកស្ម័គ្រចិត្ត​របស់ ទីភ្នាក់ងារ​ ភីស ខ័រ​ ចំនួន​៥៩នាក់ នៅ​រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​ការ​បណ្តុះបណ្តា​ អ្នក​ស្ម័គ្រចិត្ត​ពី​អាមេរិក ដែល​បាន​រស់នៅ​និង​ធ្វើការ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​គ្នា​នៃ​ប្រទេស​កម្ពុជា​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​មុន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ច្រើន​ និង​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​ស្ដីពី​ការ​ជួញដូរ​មនុស្ស និង​វិធី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស។ ចែក​រំលែក​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ពួក​គេ​បាន​ឮ​នៅ​ក្នុង​សហគមន៍​អំពី​បញ្ហា​ស្ត្រី​ដែល​គេ​បញ្ជូន​ទៅ​ប្រទេស​ចិន​ដើម្បី​រៀបការ និង​មាន​បុរស​ ដែល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​​ មួយ​ចំនួន​បាន​ប្រាប់​ ថា​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​របស់​គេ​មាន​ចំណាប់អារម្មណ៍​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ ប៉ុន្តែ​ពួកគេ​មិន​ដឹង​ពី​របៀប​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​ចង់​ស្វែងយល់​​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ ដើម្បី​ការពារ​ពួក​គេ​ពី​ការ​កេងប្រវ័ញ្ច និង​ការ​ជួញដូរ​​។ បន្ទាប់​ពី​បាន​សិក្សា​ពី​ទម្រង់​ផ្សេង​នៃ​ការ​ជួញដូរ​មនុស្ស ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​បរទេស​ អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន ដែល​បាន​ស្នើ​គំនិត​ផ្ដួចផ្ដើម​គួរ​ឱ្យ​ចាប់អារម្មណ៍ ដើម្បី​ជា​ជំនួយ​ដល់​សហគមន៍​របស់​ពួកគេ​។ គម្រោងCTIP នឹង​តាមដាន​ និង​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដើម្បី​ចូលរួម​ការងារ​រួមគ្នា​ដើម្បី​បង្ការ​អំពើ​ជួញដូរ​មនុស្ស​តាម​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា។

Advertisements