គម្រោង​CTIP កសាង​ភាព​ជា​ដៃគូ​ ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ដើម្បី​ សម្រួល​ឲ្យ​ប្រជាជន​មាន​ជំនាញ​ទាប​អាច​រក​ការងារ​បាន​ធ្វើ

កាល​ពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ របស់​ USAID បាន​ជួប​ប្រជុំ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ​ (NEA) នៅ​រាជធានី​ភ្នំពេញ​ដើម្បី​បង្កើត​នូវ​សកម្មភាព​ផ្ដួចផ្ដើម​រួមគ្នា​មួយ ដើម្បី​លើក​កម្ពស់​លទ្ធភាព​ទទួល​បានព័ត៌​មាន អំពី​ឱកាស​ការងារ​ក្នុង​ស្រុក​សម្រាប់​អ្នក​មាន​ជំនាញ​ទាប​។ គោលដៅ​សំខាន់​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​ ផ្សារភ្ជាប់ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ (OI) ដើម្បី​ធ្វើ​ការងារ​ប្រកប​ដោយ ការ​សហការ​គ្នា​ ជាមួយ​ទី​ភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ​ ក្នុង​ការ​បង្កើត​ប្រព័ន្ធ​សេវា​ ស្វែង​រក​ការងារ​មួយ ​ដែល​ជឿ​ទុក​ចិត្ត។ ការ​ជួប​ប្រជុំ​នេះ​បាន​នាំ​មក​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ ព្រោះ​ឯកឧត្ដម ហុង ជឿន ប្រធាន នៃ​ទី​ភ្នាក់ងារ​ជាតិ​មុខរបរ​ ពេញ​ចិត្ត​ចូលរួម​ធ្វើ​ការងារ​នេះ​រួមគ្នា​ ។ លោក​បាន​ស្នើ​វិទ្យាស្ថាន​បើក​ទូលាយ​ ធ្វើ​ការ​រួមគ្នា​ លើ​ការ​បង្កើត​ប្រព័ន្ធ​ស្វែង​រក​ការងារ​ធ្វើ​ ឯកឧត្ដម​ក៏​បើ​ផ្លួវ​ឲ្យ គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ធ្វើ​កិច្ច​ សហការ​ជាមួយ​មជ្ឈមណ្ឌល​ការងារ​ក្នុង​ខេត្ត​ចំនួន ១២ ដើម្បី​រៀប​ចំ កិច្ច​ប្រជុំ​របស់​និយោជក​ និង​ការ​ណែនាំ​មុន​ពេល​ចូល​បម្រើ​ការងារ នៅ​ក្នុង​ឃុំ​គោលដៅ​របស់​កម្រោង​៕

Advertisements